មិនទាន់បានអីផង គាំងបេះដូងស្លាប់…

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Share 5

បាងកក៖ កាលពីពេលថ្មីៗនេះ ប៉ូលិសសង្កាត់ឃោគក្រាម បានរាយការណ៍មកថា មានករណីមនុស្សស្លាប់មួយ បានកើតឡើងនៅក្នុងផ្ទះសំណាក់មួយល្វែង ដែលមាន២២បន្ទប់ ដោយគេឃើញបុរស ចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ A-6 ហើយគេក៏បានឃើញរថយន្តតាក់ស៊ីមួយគ្រឿង ចតនៅខាងមុខផ្ទះសំណាក់នោះផងដែរ ។

បុរសចំណាស់ដែលស្លាប់នោះ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញរកស៊ីលក់ដីធំមួយ នៅក្នុងខេត្តប៉ាផុមថានី មានអាយុ៧៧ឆ្នាំ ក្រោយពីប៉ូលិសពិនិត្យសាកសព បានរកឃើញប្រម៉ាពោះគោ ជាប់និងខ្លួនសព តែមិនមានស្នាមវាយតប់គ្នា ឬស្នាមអ្វីផ្សេងគួរឲ្យសង្ស័យឡើយ ហើយទ្រព្យសម្បត្តិក៏មិនបានបាត់បង់នោះដែរ ហើយប៉ូលិសបានប្រមូលទុកធ្វើជាភស្តុតាង ។

ក្រោយពីការសួរនាំ អ្នកមើលថែបន្ទប់ នៅក្នុងផ្ទះសំណាក់នោះ បានរៀបរាប់ប្រាប់ប៉ូលិសថា នៅប្រហែលជាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ស្ត្រីម្នាក់ដែលជាអ្នកបើករថយន្តតាក់ស៊ី អាយុប្រហែល៣១ឆ្នាំ បានបើកដឹកបុរសចំណាស់ ដែលស្លាប់នោះ ចូលមកជួលបន្ទប់កើតហេតុខាងលើ។

បន្ទាប់ពីចូលបន្ទប់ បានប្រហែលជា២០នាទី ស្រាប់តែគេឃើញស្ត្រីអ្នកបើកតាក់ស៊ីនោះ រត់ចេញពីបន្ទប់ជួលកើតហេតុ ដោយមានឈុតសម្លៀកបំពាក់នៅដដែល តែនាងមានអាការៈភ័យស្លន់ស្លោរ ហើយបាននិយាយប្រាប់គេឯងថា នៅសុខៗ ស្រាប់តែខាងប្រុស ដួលគាំងបេះដូងបាត់ស្មារតី ហើយនាងបានប្រាប់ឲ្យគេជួយ ទូរស័ព្ទទៅប្រាប់ប៉ូលិស និងក្រុមជួយសង្គ្រោះផងដែរ តែពេលដែលក្រុមសង្គ្រោះមកដល់ បុរសចំណាស់នោះ បានស្លាប់បាត់ទៅហើយ ។

ជាដំបូងប៉ូលិសបានធ្វើការ សន្និដ្ឋានថា បុរសចំណាស់នោះ មានជំងឺខ្សោយបេះដូង ទើបធ្វើឲ្យគាត់ស្លាប់ភ្លាមៗដូច្នេះ ប៉ូលិសបាននាំសាកសព យកទៅមន្ទីរពេត្យដើម្បីធ្វើការពិនិត្យបន្តទៀត ដើម្បីរកឲ្យឃើញថា មានអ្វីនៅពីក្រោយខ្នង នៃការស្លាប់របស់បុរសសេដ្ឋរូបនោះ ឬយ៉ាងណា មុនពេលបញ្ជូនសពទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី និងសាសនា ៕

ប្រភព៖ សារព័ត៌មាន ខោវស៊ុត
ដោយ៖ សហការី KBN